ក្លិបបាល់បោះកុលសម្ព័ន្ធរតនគិរី ដោយមានប្រធានក្លិប ជុំ សន្យា និងប្រធានកិត្តិយស លោក អ៊ុប្រុស ផេង

ឆ្លើយតបទៅនឹង ឯកឧត្ដមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាពិធីបើកការប្រកួតកីឡា និស្សិតឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០២២នេះ ដែលបានលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានថ្នាក់ឧត្ដម និងមធ្យមសិក្សា បង្កើតក្លិបកីឡាដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា សាលាកុលសម្ព័ន្ធបានបង្កើតក្លិបសាលាកុលសម្ព័ន្ធរតនគិរី។
ក្លិបបាល់បោះកុលសម្ព័ន្ធរតនគិរី ដោយមានប្រធានក្លិប ជុំ សន្យា និងប្រធានកិត្តិយស លោក អ៊ុប្រុស ផេង រួមទាំងសមាជិកបានរៀបចំការប្រកួតបាល់បោះពានរង្វាន់សាលាកុលសម្ព័ន្ធ នៅថ្ងៃទី២៥ និង២៦ ខែមិថុនា ឆ្នាំ២០២២៕