លិខិតអំពាវនាវ៖ ដើម្បីលើកកម្ពស់ ការអាន និងការស្រាវជ្រាវ ដល់សិស្សានុសិស្សទាំងអស់ នៃសាលាចំណេះទូទៅកុលសម្ព័ន្ធ គណៈគ្រប់គ្រងសាលា សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មាតាបិតា លោកអ្នកអាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់មេត្តាចូលរួមចំណែក ជួយឧបត្ថម្ភ ជាសៀវភៅ ឬជា សម្ភារៈផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យថ្មី ដែលសាលាទើបតែបង្កើត ដើម្បីឲ្យកូនៗសិស្សានុសិស្សទាំងអស់ បានសិក្សារៀនសូត្រ និងស្រាវជ្រាវ នូវចំណេះដឹងថ្មីៗ និងបង្កើតទម្លាប់នៃការអានឲ្យកាន់តែប្រសើរឡើង។

20 Sep, 2022 | News & Events

លិខិតអំពាវនាវ

ដើម្បីលើកកម្ពស់ ការអាន និងការស្រាវជ្រាវ ដល់សិស្សានុសិស្សទាំងអស់ នៃសាលាចំណេះទូទៅកុលសម្ព័ន្ធ គណៈគ្រប់គ្រងសាលា សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មាតាបិតា លោកអ្នកអាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់មេត្តាចូលរួមចំណែក ជួយឧបត្ថម្ភ ជាសៀវភៅ ឬជា សម្ភារៈផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យថ្មី ដែលសាលាទើបតែបង្កើត ដើម្បីឲ្យកូនៗសិស្សានុសិស្សទាំងអស់ បានសិក្សារៀនសូត្រ និងស្រាវជ្រាវ នូវចំណេះដឹងថ្មីៗ និងបង្កើតទម្លាប់នៃការអានឲ្យកាន់តែប្រសើរឡើង។

យើងខ្ញុំជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សង្ឃឹម និងជឿជាក់លើសន្តានចិត្តរបស់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មាតាបិតា លោកអ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ នឹងចូលរួមជួយឧបត្ថម្ភគាំទ្រ ជាសៀវភៅ ឬជាសម្ភារៈ សម្រាប់ទុកដាក់ឲ្យកូនៗសិស្សានុសិស្សជំនាន់ក្រោយ បានសិក្សារៀនសូត្រ ជាក់ជាពុំខាន។ គណៈគ្រប់គ្រងសាលាចំណេះទូទៅកុលសម្ព័ន្ធ រង់ចាំការទទួលការជួយឧបត្ថម្ភ ជាសម្ភារៈ ឬជាសៀវភៅ ពីសប្បុរសជនទាំងអស់ដោយក្តីសោមនស្សរីករាយ។

សូមប្រសិទ្ធិពរ និងជូនពរដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ មាតាបិតា និងលោក អ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ទទួលបាននូវពុទ្ធពរ ទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

🗺 អាស័យដ្ឋាន៖ ផ្ទះលេខ៥៥ ផ្លូវលេខ៥២ ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

☎️ លេខទូរស័ព្ទទំនាក់ទំនង៖ 089 33 25 15 / 071 53 32 515

Website: https://tribaleducationgroup.com/

📧 Email: tribalschoolratanakiri@gmail.com

Facebook Page:
https://www.facebook.com/TheTribalSchool/