អនុស្សរណៈ ( MOU ) រវាងសាកលវិទ្យាល័យ CamTech និងក្រុមហ៊ុនកុលសម្ព័ន្ធអប់រំគ្រុប

ក្រោមអនុស្សរណៈ ( MOU ) រវាងសាកលវិទ្យាល័យ CamTech និងក្រុមហ៊ុនកុលសម្ព័ន្ធអប់រំគ្រុប បានចុះហត្ថលេខាដោយលោកបណ្ឌិត គៀង សុធី និងលោកបណ្ឌិត ជុំ សន្យា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសកលវិទ្យាល័យ CamTech។
ពួកយើងបានបង្កើតកិច្ចប្រតិបត្តិការជាច្រើន ដើម្បីជាផលប្រយោជន៍ទៅគ្នាទៅវិញទៅមក ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាទាំងមូល និងក្នុងតំបន់ផងដែរ។
អ្វីដែលពិសេសបំផុតនោះ នៅក្នុង MOU មួយនេះ សាកលវិទ្យាល័យ CamTech បានផ្ដល់អាហារូបករណ៍ ១០០% ទៅ Top5 ចំនួន៥នាក់ និង៧៥% ចំនួន១០នាក់ និង៥០% ចំនួន១០នាក់ ចំនួន៤ឆ្នាំ ដែលគិតជាសាច់ប្រាក់ទៅស្មើរនឹង ៣០០,០០០$ (សាមសិបម៉ឺនដុល្លារ)។
អាស្រ័យហេតុដូចនេះ សាលាចំណេះទូទៅកុលសម្ព័ន្ធសូមថ្លែងអំណរគុណជាអនេកប្បការដល់សាកលវិទ្យាល័យ CamTech។ សាកលវិទ្យាល័យ CamTech គឺជាសាកលវិទ្យាល័យមួយនាំមុខគេនៅក្នុងប្រទេសកម្ពុជា ខាងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលត្រូវបានដឹកនាំដោយលោកបណ្ឌិត គៀង សុធី ដែលជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CamTech ហើយម្ចាស់ភាគហ៊ុនធំដែលត្រូវជាអគ្គនាយក ក្រុមប្រឹក្សាភិបាល របស់សាកលវិទ្យាល័យ CamTech គឺ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ដែលជាម្ចាស់ធានាគារ កាណាឌីយ៉ា Bank៕